រឿងចណ្ឌាលបណ្ឌិត
( ចាក អ. តេ. )
( ការលុបគុណ ជាថ្នាំបន្សាបលទ្ធផលក្នុងលោក)
កាលកន្លងទៅហើយ
ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងក្រុងពារាណសី ។
កាលនោះព្រះសម្ពុទ្ធបរមគ្រូទ្រង់សោយព្រះជាតិក្នុងត្រកូលចណ្ឌាល
នាចណ្ឌាលគ្រាម មានប្រាជ្ញាឈ្លាសវាងវៃចេះនូវមន្តវិសេស
អាចធ្វើដើមឈើឲ្យផ្លែខុសរដូវបាន ។ ពួកមហាជនទាំងឡាយ ហៅព្រះពោធិសត្វថា
ចណ្ឌាលបណ្ឌិត ។
សម័យនោះ មានបុត្តរបស់បុរោហិតម្នាក់នៅក្នុងក្រុងពារាណសីឈ្មោះទេវបុត្តមារ ជាមនុស្សទុច្ចរិតអកតញ្ញូ បានដឹងថាចណ្ឌាលបណ្ឌិតចេះមន្តវិសេសដូច្នោះ ក៏ចូលទៅសុំរៀន ទៅដល់ឃើញចណ្ឌាលបណ្ឌិត កំពុងរែកផ្លែស្វាយមកពីព្រៃ ក៏ស្ទុះទៅទទួលយកអំរែកពីស្មា រែកឡើងទៅលើផ្ទះដាក់អំរែកហើយ ថ្វាយបង្គំសុំរៀនមន្តអំពីចណ្ឌាលបណ្ឌិត ៗ បានក្រឡេកមើលឃើញស្គាល់លក្ខណៈជាមនុស្សមិនល្អ ក៏និយាយថា មន្តរបស់ខ្ញុំពិបាករៀនណាស់ មនុស្សមិនល្អរៀនមិនបានទេ ។
តាំងពីថ្ងៃនោះមកចណ្ឌាលបណ្ឌិត មិនអើពើនឹងការបង្រៀននោះឡើយ ទោះបីទេវបុត្តកុមារខំគោរពប្រតិបត្តិយ៉ាងណាក៏មិនបង្រៀន ព្រោះយល់ច្បាស់ថា បើរៀនចេះទៅក៏មិនបានការ ។ ចំណែកខាងទេវបុត្តកុមារដឹងថា ចណ្ឌាលបណ្ឌិតមិនព្រមបង្រៀនហើយ ក៏ទៅនិយាយអង្វរភរិយារបស់ចណ្ឌាលបណ្ឌិតឲ្យជួយសុំ ។ នាងជាភរិយាទើសទាល់ពេក ព្រោះទេវបុត្តកុមារបំរើយូហើយមិនព្រមទៅណាសោះ ក៏និយាយសុំស្វាមីឲ្យបង្រៀនមន្តដល់ទេវបុត្តកុមារ ។ ចណ្ឌាលបណ្ឌិតទើសទាល់ពេក ក៏ព្រមបង្រៀន ។
ទេវបុត្តកុមារកាលបើបានរៀនចេះដឹងសព្វគ្រប់ហើយ សុំលាទៅផ្ទះវិញ មុននឹងទៅចណ្ឌាលបណ្ឌិតបានឲ្យឱវាទថា មន្តនេះវិសេសណាស់ យើងបានបង្រៀនអ្នកសព្វគ្រប់អស់ហើយ ចូររក្សាទុកឲ្យល្អ បើទៅក្នុងទីណា ៗ មានគេសួរថាដូចម្ដេចអ្នកត្រូវឆ្លើយតាមពិតកុំកុហកឡើយ ។ ទេវបុត្តកុមារទទួលថាសាធុ ៗ ហើយលាអាចារ្យចេញទៅ សំដៅទៅក្នុងពារាណសី ដល់ពាក់កណ្ដាលផ្លូវបានឃើញស្វាយមួយដើម ក៏រាយមន្តតាមក្បួនដែលបានរៀន ។ដើមស្វាយនោះបញ្ចេញផ្កាផ្លែចាស់ទុំមួយរំពេច ក៏បេះផ្លែស្វាយនោះរែកចូលទៅលក់ក្នុងក្រុងពារាណសី ។ថ្ងៃមួយអ្នករក្សាឱទ្យានរបស់ព្រះ

បាទព្រហ្មទត្ត
បានឃើញផ្លែស្វាយទុំខុសកាលក៏សួរហេតុផលសព្វគ្រប់ ហើយទិញផ្លែស្វាយនោះ
យកទៅថ្វាយព្រះបាទព្រហ្មទត្ត ៗ បានជ្រាបថាទេវបុត្តកុមារចេះមន្តដូច្នោះ
ទើបឲ្យរាជអាមាត្យហៅចូលគាល់ ។
ព្រះរាជាបានសាកសួរសព្វគ្រប់ហើយ ទ្រង់បង្គាប់ឲ្យធ្វើថ្វាយទតក៏ឃើញមានផ្កាផ្លែប្រាកដមែន ទ្រង់ស្ងើចអស្ចារ្យពន់ពេក ទើបត្រាស់សួរថា : មន្តនេះអ្នកចេះមកពីគ្រូណា ? ។ ទេវបុត្តកុមារមនុស្សលុបគុណគ្រូ បានគិតថា គ្រូរបស់អញជាតិចណ្ឌាល បើអញទូលព្រះរាជាតាមត្រង់ថោកទាបណាស់មិនសមនឹងខ្លួនអញដែលចេះមន្តវិជ្ជានេះឡើយ លុះគិតដូច្នេះហើយក៏ក្រាបទូលព្រះរាជាថា មន្តនេះខ្ញុំរៀនចេះអំពីសំណាក់អាចារ្យទិសាបាមោក្ខ នៅក្នុងកក្កសីលា ។
ព្រះរាជាទ្រង់សណ្ដាប់ហើយសព្វព្រះរាជហឫទ័យណាស់ ទ្រង់ឲ្យនៅក្នុងព្រះបរមរាជវាំងជាមួយនឹងព្រះអង្គ ព្រឹកឡើងបាននាំទៅឱទ្យាន មានសេនាយោធាហែរហមទៅជាច្រើន ទៅដល់ទ្រង់ប្រើទេវបុត្តកុមារឲ្យធ្វើស្វាយមួយដើមឲ្យមហាជនមើល ។ ទេវបុត្តកុមារដើរទៅឈរជិតហើយ រាយមន្តប្រស់ទឹកដើមស្វាយនោះអស់វីរៈបីដង ស្វាយមិនផ្កាផ្លែឡើយ ក៏ឈរនៅស្ងៀម ទើបព្រះរាជាត្រាស់សួរថា ម្នាលទេវបុត្តកុមារហេតុអ្វីឈរនៅស្ងៀមដូចជាកំណាត់ឈើ ដែលគេបញ្ឈរចោលយ៉ាងនេះ ទោះបីព្រះរាជាត្រាស់សួរយ៉ាងណា ក៏រកពាក្យឆ្លើយមិនរួចព្រោះដឹងថាមន្តរបស់ខ្លួនវិនាសអស់ហើយ ។ ក្នុងពេលនោះព្រះរាជាទ្រង់ព្រះពិរោធជាខ្លាំង បានប្រើឲ្យអាមាត្យទាក់កអូសចោលទៅខាងក្រៅឱទ្យាន ។ តាំងពីថ្ងៃនោះមកទេវបុត្តកុមារ ក៏សាបសូន្យចាកលាភសក្ការៈដរាបអស់ជីវិត ។

No comments:
Post a Comment