រឿង ចៅកាំបិតបន្ទោះ
ប្រជុំរឿងព្រេងខ្មែរ ភាគ ២ ទំព័រ ២៤-៤១
កាលដើមឡើយ មានបុរសពីរនាក់ ជាបងប្អូននឹងគ្នា
ម្តាយឪពុកស្លាប់អស់ទៅនៅតែពីរនាក់បងប្អូន ក៏បបួលគ្នាទៅនៅវត្ត
រៀនអក្សរ ធម៌អាថ៌ សាស្រ្តាបាលីនឹងលោកសង្ឃរាជ
លោកក៏មេត្តាករុណាប្រៀនប្រដៅឱ្យរៀនសូត្រ ។
ក្មេងទាំងពីរនាក់ព្យាយាមណាស់ រកក្មេងណាស្មើគ្មាន ដល់រៀនចេះចប់
លោកគ្រូបំបួសនេន ។ នេនទាំងពីរ ពុំខ្ជិលសោះ
ខំរៀនសូត្រនិងបម្រើគ្រូពុំឱ្យគ្រូអាក់អន់ព្រះទ័យឡើយ ។
នេនទាំងពីរបួសបាន ៥ វស្សា នឹកចង់សិក្ខ ក៏ចូលទៅវន្ទាលាគ្រូសិក្ខ ។
គ្រូក៏ព្រមឱ្យសិក្ខៗរួចលោកគ្រូផ្តាំបុរសបងឱ្យទៅនៅរកស៊ីស្រុកចិន
នឹងបានជាចៅសួធំក្នុងស្រុកចិន ។ ឯបុរសប្អូន
គ្រូពុំបានផ្តាំអ្វើឡើយដ្បិតគ្រូមើលឱ្យឃើញថា
បុរសប្ទូននឹងបានសោយរាជ្យជាសម្តេចនគរពីរ ទើបលោកគ្រូផ្តាំថា «ចៅឯងទៅរកស៊ីបើនឿយណាស់កុំដេក យកប្រពន្ធត្រូវមើលម្តាយក្មេក
ចូលដំណេកកុំនិយាយនឹងប្រពន្ធ បើឯងរក្សាពាក្យទាំង ៣ម៉ាត់នេះបាន
ស្មើបាននគរពីរ អញគ្មានអ្វីឱ្យឯងទេ» ។
បុរសទាំងពីរនាក់បងប្អូន ក៏លាគ្រូដើរទៅ ។
បុរសបងទៅរកស៊ីឯស្រុកចិនតាមពាក្យគ្រូផ្តាំ
ក៏បានជាចៅសួធំមែន ។ បុរសប្អូនមិនដឹងរកស៊ីអ្វី
ទៅនៅនឹងបងប្អូនញាតិសន្តាន គេក៏អាណិតដណ្តឹងប្រពន្ធរៀបការធ្វើផ្ទះឱ្យនៅ
។ បុរសនោះភ្លេចពាក្យគ្រូផ្តាំ ក៏នៅរកស៊ីនឹងប្រពន្ធ ជូនមានស៊ីជួនអត់
បានព្រឹកអត់ល្ងាច បានល្ងាចអត់ព្រឹក សំពត់ស្លៀកក៏គ្មាន
មានតែខោកញ្ចាស់ពាក់កណ្តាលភ្លៅមួយ ដាច់លេចមុខលេចក្រោយ ។ បុរសនោះតែងដើរទៅកំពង់ទឹក
ក្រែងមានគេមកពីស្រុកចិន នឹងបានសួរដំណឹងពីបងខ្លួន ។
ថ្ងៃ១មានសំពៅមួយមកពីស្រុកចិន បុរសនោះក៏ចុះទៅសួរគេថា
«អ្នកនាយសំពៅអើយ!
អ្នកដែលបានប្រទះឃើញខ្មែរម្នាក់ដែរឬទេ ? គាត់ទៅនៅរកស៊ីស្រុកចិន
៥ឆ្នាំហើយ» ។ នាយសំពៅប្រាប់ថា «ឃើញខ្មែរម្នាក់ដែរ
ឥឡូវគេបានជាចៅសួមានងារធំក្នុងស្រុកចិន គ្មានអ្នកណាមានស្មើទេ?»
។ បុរសសួរទៅនាយសំពៅទៀតថា «អ្នកនាយសំពៅអញ្ចើញទៅវិញថ្ងៃណា?»នាយសំពៅថា «៣ថ្ងៃទៀតខ្ញុំវិលទៅវិញហើយ »
។ បុរសនិយាយនឹងនាយសំពៅថា «អ្នកនាយសំពៅ
បើអ្នកអញ្ជើញទៅវិញ សូមអ្នកអាណិតឱ្យខ្ញុំសូមដោយសារទៅផង» ។ នាយសំពៅព្រមឱ្យទៅ ។ បុរសនោះក៏លានាយសំពៅមកផ្ទះវិញ ។
ទៅដល់ផ្ទះ
បុរសនិយាយនឹងប្រពន្ធថា «នាងអើយ!យើងសព្វថ្ងៃនេះ
ក្រលំបាកណាស់ ឥឡូវនេះឮដំណឹងថាបងអញ ដែលទៅនៅស្រុកចិនគេមាន
គេបានជាចៅសួធំក្នុងស្រុកចិន ឥឡូវបងចង់ទៅសួរ ក្រែងបងគេឃើញឯងក្រ
គេអាណិតឱ្យប្រាក់កាសចាយ សំពត់អាវស្លៀកពាក់ខ្លះ» ។
ប្រពន្ធឮប្តីថាដូច្នោះ សួរថា «ចុះអ្នកទៅជាមួយអ្នកណា?
» ។ បុរសជាប្តីប្រាប់ថា បងសុំដោយសារសំពៅគេ
គេព្រមឱ្យទៅ ៣ ថ្ងៃទៀត គេចេញសំពៅហើយ» ។ ប្រពន្ធថា
«បើអ្នកទៅក៏ទៅចុះ» ។
លុះដល់៣ថ្ងៃ បុរសក៏ចុះទៅ ។ នាយសំពៅឃើញបុរសនោះទៅ
ក៏គេហៅចុះសំពៅចេញទៅ ។ កាលបើសំពៅរៀងទៅ បុរសនោះមើលថែទាំ ជួយរក្សារបស់ទ្រព្យនាយសំពៅដូចរបស់ខ្លួន
។
នាយសំពៅឃើញបុរសនោះមានគំនិតមារយាទល្អ
ក៏ស្រឡាញ់រាប់អានអាណិត ឱ្យបាយទឹកស៊ីតែសព្វថ្ងៃរៀងទៅ ។
ឯប្រពន្ធបុរសនោះ កាលក្រោយបុរសជាប្តីទៅស្រុកចិន
ក៏លួចមានសហាយយកមកដេកយប់ ។ ថ្ងៃឱ្យទៅវិញ ។ និយាយពីបុរសដែលទៅជាមួយនឹងនាយសំពៅ
លុះដល់ស្រុកចិន ក៏សួរនាយសំពៅថា« វិលទៅស្រុកខ្មែរវិញថ្ងៃណា
ប្រាប់ខ្ញុំផង» ។ នាយសំពៅប្រាប់ថា «៣ថ្ងៃទៀតនឹងចេញទៅ»។
បុរសឮដូច្នោះក៏ទៅសួររកបង ទៅដល់មាត់ទ្វារផ្ទះបង
ឃើញមនុស្សចាំទ្វារសួរគេថា «នេះហើយឬ
ផ្ទះលោកចៅសួខ្មែរ ?» ។ អ្នកចាំទ្វារប្រាប់ថា «នេះហើយផ្ទះលោកចៅសួ» ។
អ្នកចាំទ្វារសួរបុរសវិញថា «អ្នកឯងមកពីណាមកសួររកផ្ទះចៅសួ?»
។
បុរសប្រាប់ថា «ខ្ញុំមកពីស្រុកខ្មែរលោកចៅសួនេះ ជាបងខ្ញុំបង្កើត»
។ មនុស្សចាំទ្វារ មើលទៅបុរសនោះ រូបអាក្រក់
ស្លៀកខោពាក់កណ្តាលភ្លៅ សំពត់គ្មានដណ្តប់ លេចមុខចេញក្រោយ
មិនសមប្អូនលោកចៅសួខ្លួនសោះ ។ អ្នកចាំទ្វារមិនស្ងៀម
ទៅប្រាប់លោកចៅសួៗមិននៅ ទៅគាល់ស្តេច ក៏ជម្រាបប្រពន្ធថា «អ្នកចៅហ្វាយស្រី! មានមនុស្សម្នាក់មកពីស្រុកខ្មែរ
រូបអាក្រក់ស្លៀកខោពាក់កណ្តាលភ្លៅ គន់ទៅខោដាច់ដាចលេចមុខលេចក្រោយ
ហើយប្រាប់ខ្ញុំថា «ត្រូវជាបងប្អូនលោកចៅហ្វាយប្រុសបង្កើតឥឡូវខ្ញុំបានឱ្យចាំនៅមាត់ទ្វារ»
។ នាងជាប្រពន្ធចៅសួនោះ នឹកខឹងថា «អាមនុស្សកម្សត់ទុគ៌តនេះមកពីណា
ក៏ហ៊ានមកបង្កាច់កេរ្តិ៍ថា ប្តីអញជាបងវាបង្កើត» ក៏ប្រើមនុស្សឱ្យទៅចាប់បុរសនោះ
ដាក់ច្រវាក់ទុកនៅរោងសេះថា «ចាំប្តីមកនឹងឱ្យយកទៅសម្លាប់»
។
បុរសនោះ
លុះគេយកទៅដាក់ច្រវាក់ក៏នឹកថា «ឱអញអើយ!
សង្វាតមកពីស្រុកខ្មែរ ដល់ស្រុកចិនព្រោះតែបង ឥឡូវគេមាន
គេពុំគិតអាណិតឈាម ដែលកើតមកពោះជាមួយគ្នាសោះ គេឆ្មើងមាន
គេហ៊ានចាប់ឯងមកដាក់ច្រវាក់នឹងសម្លាប់ផង «ឱអញអើយ!បើទៅស្រុកខ្មែរវិញ
រកស៊ីតាមខ្លួនក្រគ្មាននរណាហ៊ានធ្វើបានទេ» ។ បុរសនោះពុំដឹងជាបងទៅគាល់ស្តេច
។
លុះចៅសួជាបងវិលមកដល់ផ្ទះ
ប្រពន្ធប្រាប់ថា «មានបុរសកម្សត់ម្នាក់មកពីស្រុកខ្មែរនិយាយថា
លោកជាបងបង្កើត តែខ្លួននោះអាក្រក់
ស្លៀកខោពាក់កណ្តាលភ្លៅដាច់ដាចលេចមុខលេចក្រោយ ឥឡូវខ្ញុំឱ្យដាក់ច្រវាក់ទុកនៅរោងសេះ
ចាំលោកអញ្ជើញមក ឱ្យនាំទៅសម្លាប់» ។
ចៅសួជាបងឮហើយថា «ទៅយកវាមកមើល
ក្រែងប្អូនបង្កើតមែន» ហើយចៅសួឱ្យដោះច្រវាក់បុរសនោះ
។ លុះបុរសនោះមកដល់ស្គាល់ជាប្អូនបង្កើតមែន ក៏រៀបបាយឱ្យស៊ី
មើលទៅប្អូនឃើញស្លៀកខោពាក់កណ្តាលភ្លៅចៅសួក៏ឱ្យខោមួយស្លៀក
ហើយសួរប្អូនថា «ប្អូននៅឯនាយ មិនដឹងរកស៊ីអ្វីទេ
ក្រណាស់ ហើយមានប្រពន្ធផងបានអីស៊ី» ។
បងឮប្អូននិយាយក៏នឹកអាណិតប្អូន មិនចេញស្តី ហើយសួរថា «ប្អូនមកជាមួយអ្នកណា?» ។ បុរសប្អូនជម្រាបថា
«ខ្ញុំមកនឹងនាយសំពៅ គេឱ្យដោយសារមក» ។
ចៅសួបងថា «ចុះគេទៅវិញថ្ងៃណា» ។
បុរសប្អូនប្រាប់បងថា «៣ថ្ងៃទៀត គេចេញសំពៅទៅវិញ»
។ ចៅសួបងដឹងដូច្នោះ ក៏ស្ងៀមទៅឱ្យលើកបាយមក
ហៅបុរសជាប្អូនស៊ីជាមួយគ្នា លុះស៊ីរួចប្រាប់ប្អូនថា «ប្អូននៅដេកផ្ទះនេះចុះ បងទៅលេងផ្ទះចិនសែ» ។ ចៅសួទៅផ្ទះចិនសែ ចិនសែឃើញក៏រៀបកៅអី
ថ្នាំចិនខ្សៀទឹកតែទទួល ហើយចៅសួនិយាយនឹងចិនសែថា «អ្នកចិនសែខ្ញុំមករកមើលឱ្យប្អូនខ្ញុំបន្តិច
វាចេះតែក្រីក្រអ៊ីចឹងទៅ ឬវានឹងគ្រាន់បើនឹងឡើងដែរ? » ។
ចិនសែទាញសៀវភៅរកមើលសព្វៗទៅទាយថា
«ប្អូនលោកមិនជាអ្នកក្ររហូតទេ ៧ ឆ្នាំទៀត
នឹងបានសោយរាជ្យជាស្តេចនគរពីរ លោកនឹងបានជាធំក្នុងរាជការដោយសារប្អូន
ប៉ុន្តែឥឡូវនេះលំបាកណាស់ ដល់វិលទៅស្រុកវិញពាក់កណ្តាលផ្លូវ
និងបានទ្រព្យតម្លៃនគរពីរជាសម្រាប់ខ្លួន តែថាឃ្លាតទៅវិញ
ដល់កំណត់បានសោយរាជ្យ នឹងបានទ្រព្យនោះមកជាសម្រាប់បុណ្យវិញទាំងអស់»។
ចៅសួបានដឹងដំណឹងប្អូនដូច្នោះ
ក៏លាចិនសែទៅផ្ទះវិញ ។ ដល់ ៣ ថ្ងៃ នាយសំពៅគេផ្ទុកសំពៅ
រៀបនឹងចេញទៅថ្ងៃនោះ ចៅសួជាបងយកផាឌិបមក ហែកមួយត្បូង
ហុចទៅឱ្យបុរសជាប្អូន ។ បុរសជាប្អូន
ក៏ទទួលយកផាឌិបមួយត្បូងលាបងចុះទៅ ដើរបណ្តើរគិតបណ្តើរ
នឹកតូចចិត្តស្ទើរមិនចង់កាន់ផាឌិបនោះសោះ ចេះតែនឹកតូចចិត្តថា «ឱ! បងប្អូននឹងគ្នា តាំងពីឪពុកម្តាយស្លាប់ចោលទៅ
នៅកំព្រាតែបងប្អូនពីរនាក់ កាលវេលាក្រ ចេះស្រឡាញ់រាប់អានគ្នា
ដល់វេលាមានទាត់គ្នាចោល ឆ្មើងមាន ស្ទើរមិនរាប់គ្នា មាសប្រាក់
ដាក់ឃ្លាំងគរគោក មិនហ៊ានយកឱ្យគ្នាមួយស្លឹង
យកតែខ្មោចផាឌិបឱ្យគ្នាមួយត្បូង» ។
លុះបុរសនោះដើរទៅដល់កំពង់
ក៏ឡើងលើសំពៅ នាយសំពៅ ឱ្យកូនឈ្នួលស្រាវយុថ្កាសាក្តោងបើកទៅ
ហើយនាយសំពៅសួរបុរសនោះថា «ប្អូនទៅឯលោកចៅសួ
តើលោកឱ្យអ្វីខ្លះ?» ។ បុរសប្រាប់នាយសំពៅថា «គ្មានឱ្យអ្វីទេ ឱ្យតែផាឌិបមួយត្បូងនិងខោមួយ» ។
នាយសំពៅបានដឹងហើយក៏នៅស្ងៀម
។ លុះបើកសំពៅទៅដល់ពាក់កណ្តាលផ្លូវ យប់ងងឹតនឹងទៅពុំរួច
ក៏ឱ្យបោះយុថ្កាដេក ។
ហេតុតែបុណ្យដល់បុរសក៏នឹងឃើញពាក្យដែលគ្រូផ្តាំថា «នឿយណាស់កុំដេក ឥឡូវអស់អ្នកសំពៅនេះដេកអស់ ដូច្នេះ
អញកុំឱ្យដេក» ក៏អង្គុយនៅក្បែរដងក្តោង ពុំហ៊ានដេក
។ លុះដល់អធ្រាត្រ មានយក្ខ១ ហោះមកឃើញសំពៅ វាចុះមកប៉ងនឹងស៊ីមនុស្ស
ហើយវាឈ្ងោកមើលទៅក្នុងសំពៅ ធ្លាក់ពុកមាត់ទៅលើបុរសនោះៗ
ក៏ស្ទុះទៅស្រវាចាប់ជាប់ហើយស្រែកថា «អាឯង
ស្លាប់នឹងដៃអញឥឡូវនេះហើយ» ។
យក្ខឮបុរសថាដូច្នោះ
ភិតភ័យណាស់ តែស្ទុះទៅមិនរួច ដ្បិតបុរសនោះចាប់ពុកមាត់ជាប់
យក្ខភ័យក្រែងស្លាប់ ក៏និយាយនឹងបុរសនោះថា «អ្នកបុរសអើយ!
បើអ្នកអាណិតលែងខ្ញុំៗនឹងតបគុអ្នក ជាខ្សែចងដៃ ដំបងវាយឯង
ឆ្នាំងឆ្អិនឯង ។ ខ្សែនិងដំបងនេះ បើមានបច្ចាមិត្រពីណាមកប្រមាថ
ឱ្យតែខ្សែទៅចងដំបងទៅវាយ បច្ចាមិត្រនោះ នឹងស្លាប់វិនាសអន្តរាយអស់ ។
ឯឆ្នាំនេះ បើឃ្លានអាហារចំណី ហើយនិងចង់បរិភោគអាហារចំណីអ្វី
ប្រាប់ឆ្នាំងថា៖ «ឆ្អិនឡើងអញស៊ី» ក៏ឆ្អិនឯង ។
នឿយណាស់កុំដេក យកប្រពន្ធឱ្យមើលម្តាយក្មេក
ដេកយប់កុំនិយាយនឹងស្រី
No comments:
Post a Comment